អ្នកជម្ងឺភេទស្រី្ត អាយុ 64 ឆ្នាំ។គាត់បានដួល ដើរអត់រួច។គាត់បានទៅពិនិត្យព្យាបាលនៅគ្លីនិកខាងក្រៅ មិនបានធូរស្បើយ

អ្នកជម្ងឺភេទស្រី្ត អាយុ 64 ឆ្នាំ។គាត់បានដួល ដើរអត់រួច។គាត់បានទៅពិនិត្យព្យាបាលនៅគ្លីនិកខាងក្រៅ មិនបានធូរស្បើយ។ គាត់ក៏សម្រេចចិត្តមកព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ។ក្រុមគ្រូពេទ្យឯកទេស បានពិនិត្យថតស្កេន ឃើញថា អ្នកជម្ងឺបានស្រុតឆ្អឹងខ្នងនៅកាំទី១ (collapsed vertebral lumbar spine L1) ដែលជាហេតុធ្វើអោយគាត់ឈឺចុកចាប់ ដើរមិនបាន។ក្រុមគ្រូពេទ្យបានព្យាបាលដោយបាញ់ស៊ីម៉ងត៍វេជ្ជសាស្ត្រ (vertebroplasty cement lumbar L1) ចូល តាមបច្ចេកទេសម៉ាស៊ីន c-armដោយជោគជ័យ។បច្ចុប្បន្ន អ្នកជម្ងឺជាសះស្បើយ អាចដើរបាន និងពុំមានការឈឺចុកចាប់ឡើយ។



មន្ទីរពេទ្យ ជោរៃ ភំពេញ

Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh

E-mail : info@chorayphnompenhhospital.com.kh

Receiption : (+855) 23 684 1001

Emergency 24h : (+855) 23 684 1001

HOTLINE : (+855) 71 856 7777