ការធ្វើរោគវិនិច្ឆ័យ ផ្តល់ប្រឹក្សា និងព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យជោរៃភ្នំពេញ

dieutriungthu

     ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦តទៅ មន្ទីរពេទ្យជោរៃភ្នំពេញបានដាក់ឱ្យដំណើរការកម្មវិធីផ្តល់ប្រឹក្សា និងព្យាបាលជំងឺមហារីក ។ ជាមួយនឹងគោលបំណងនាំមក “សេវាថែទាំ និងព្យាបាលដែលមានគុណភាពដោយវេជ្ជបណ្ឌិតមានបទពិសោធន៍ខ្ពស់មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ មកព្យាបាលជូនអ្នកជំងឺមហារីកនៅប្រទេសកម្ពុជា សំដៅជួយកាត់បន្ថយការចំណាយរបស់អ្នកជំងឺមហារីក ដែលទៅព្យាបាលនៅក្រៅប្រទេស” ។

     មន្ទីរពេទ្យជោរៃភ្នំពេញបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ អនុវត្តកម្មវិធី “ធ្វើរោគវិនិច្ឆ័យ (Diagnosis), ផ្តល់ប្រឹក្សា (Counseling), ព្យាបាលដោយការវះកាត់ (Surgical treatment), ព្យាបាលដោយគីមី (Chemotherapy), ព្យាបាលដោយកាំរស្មី (Radiotherapy) និងធ្វើការតាមដានថែទាំក្រោយពេលព្យាបាល” ដោយក្រុមវេជ្ជបណ្ឌិតឯកទេសមកពីផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យទាំង២ ក្នុងនោះមានលោកបណ្ឌិត ត្រឹន ថាញ់ទុង ដែលជាអគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងមានឯកទេសជំងឺមហារីកដឹកនាំកម្មវិធីនេះដោយផ្ទាល់។

     សង្ឃឹមថា មន្ទីរពេទ្យជោរៃភ្នំពេញនឹងជួយអ្នកជំងឺមហារីកនៅកម្ពុជាទទួលបានគុណភាពជីវិតប្រសើរឡើង និងកាត់បន្ថយការចំណាយសម្រាប់ទៅព្យាបាលនៅបរទេសបានយ៉ាងច្រើន។

     បច្ចុប្បន្ននេះ អត្រាជំងឺមហារីកនៅលើពិភពលោកនិយាយជារួម និងនិយាយដោយឡែកនៅប្រទេសកម្ពុជា កាន់តែកើនឡើង។ រៀងរាល់ឆ្នាំ មានអ្នកជំងឺមហារីកកម្ពុជាត្រូវទៅរកសេវាព្យាបាលជំងឺមហារីកនៅប្រទេសវៀតណាម ក្នុងនោះ មានមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ។ ការទៅព្យាបាលនៅក្រៅប្រទេស គឺត្រូវចំហាយថវិកា និងពេលវេលាច្រើន។ ដោយយល់ឃើញតម្រូវការរកសេវាព្យាបាលរបស់ប្រជាជនកម្ពុជា មន្ទីរពេទ្យជោរៃភ្នំពេញ និងមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ បានសហការព្យាបាលជំងឺមហារីកក្រោមគំរូ “ការថែទាំបន្ត/Continuum of Care” ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់អ្នកជំងឺអាចព្យាបាលនៅក្នុងប្រទេស កាត់បន្ថយការចំណាយបានច្រើន។ អ្នកជំងឺនឹងទទួលការព្យាបាលជំងឺមហារីកដោយគីមី ឬ ដោយវះកាត់នៅកម្ពុជា ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាមមានបទពិសោធន៍ខ្ពស់មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ ឬអ្នកជំងឺដែលកំពុងព្យាបាលដោយកាំរស្មីនៅមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ អាចផ្ទេរមកព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីតាមដាន និងព្យាបាលបន្ត។ វេជ្ជបណ្ឌិតនឹងទំនាក់ទំនងពិគ្រោះបច្ចេកទេសតាមបណ្តាញអ៊ិនធឺណិត /Teleconference រាល់ថ្ងៃ ដើម្បីតាមដានការវិវត្តរបស់អ្នកជំងឺ។

     នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ទីរពេទ្យជោរៃភ្នំពេញបានទទួលអ្នកជំងឺម្នាក់ អាយុ៥៦ឆ្នាំ រស់នៅភ្នំពេញ ត្រូវបានរកឃើញថា មានជំងឺមហារីកថង់លាមក (Rectal Cancer) រាលដាលដល់ថ្លើម និងសួត។ ក្រោយពេលទទួលបានការព្យាបាលវគ្គទី១ និងវគ្គទី២ សភាពអ្នកជំងឺមានការវិវត្តល្អ និងធូរស្រាលច្រើន។ មុនពេលចាកចេញពីមន្ទីរពេទ្យ អ្នកជំងឺរូបនេះ បានថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិតដែលបានព្យាបាលជូន ជាពិសេស គឺលោកបណ្ឌិត ត្រឹន ថាញ់ទុង ជាអគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងមានឯកទេសជំងឺមហារីកដឹកនាំការព្យាបាលតាមដានករណីនេះដោយផ្ទាល់ ។   អ្នកជំងឺត្រូវបានក្រុមគ្រួសារមកទទួលត្រឡប់ទៅគេហដ្ឋានវិញដោយក្តីរីករាយ ទាំងក្រុមគ្រួសារ និងក្រុមវេជ្ជបណ្ឌិត ។

Programs

Health checkup.jpg

Job Opportunity

MAP

ដំណឹងជួលទីតាំង

 

ដំណឹងជួលទីតាំង

 

មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

(3369)
Read more...

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday61
mod_vvisit_counterYesterday169
mod_vvisit_counterThis week857
mod_vvisit_counterLast week1258
mod_vvisit_counterThis month2676
mod_vvisit_counterLast month3746
mod_vvisit_counterAll days946958

We have: 3 guests online
Your IP: 172.18.210.27
 , 
Today: Feb 16, 2019

PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
icon-Newen
 MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


 Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
 Map and directionReceiption         : (+855) 23 684 1001 
26 Consultation roomEmergency 24h : (+855) 23 684 1002
Surgical departmentHOTLINE            : (+855) 88 2413 108