ប្រវត្តិសង្ខេប មន្ទីរពេទ្យ ជោរៃ ភ្នំពេញ

     មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចែងនៅក្នុងអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ដែលបាន ចុះហត្ថលេខា នៅខែមករា ឆ្នាំ ២០០៤។ មន្ទីរពេទ្យជោរៃភ្នំពេញ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរពេទ្យ ជោរៃ ទីក្រុងហូជីមិញ។

     បច្ចុប្បន្ន មន្ទីរពេទ្យជោរៃភ្នំពេញមានគ្រែចំនួន ២០០សម្រាប់ដំណាក់កាលទី១ និងឈានទៅគំរប់៥០០គ្រែសម្រាប់ដំណាក់ កាលទី២ នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ មានអគារធំទូលាយ បំពាក់សម្ភារបរិក្ខារពេទ្យទំនើប ធនធានមនុស្ស មានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានISO ដែលមានដូចជា ម៉ាស៊ីនថត MRI 65 channel 1.5 Tesla, ម៉ាស៊ីនថត CT-Scan 128 slice,ម៉ាស៊ីនថតកាំរស្មីអ៊ិក Digital, ម៉ាស៊ីនអង់ដូស្កុប ម៉ាស៊ីនលាងឈាម ម៉ាស៊ីនពិនិត្យឈាមទំនើប ។ល។មន្ទីរពេទ្យជោរៃភ្នំពេញមានគ្រប់ឯកទេសសម្រាប់បម្រើសេវាពិនិត្យ និងព្យាបាល។ ភាពល្បីល្បាញរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងចំនួនអ្នកជំងឺមកពិនិត្យ និងព្យាបាល មានការកើនឡើងជាលំដាប់។ តាំងនាមឱ្យ បុគ្គលិកមន្ទីរពេទ្យជោរៃភ្នំពេញទាំងអស់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត នាំមកសេវាមានគុណភាពខ្ពស់មកបម្រើជូនអតិថិជន និង សង្ឃឹមទទួលបានការគាំទ្រយ៉ាងមុតមាំពីលោកអ្នក។

  ភ្ញៀវចូលទស្សនា
    293 សប្តាហ៍នេះ
    575 ខែនេះ
    7044 ឆ្នាំនេះ
    1192366 សរុប

មន្ទីរពេទ្យ ជោរៃ ភំពេញ

Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh

E-mail : info@chorayphnompenhhospital.com.kh

Receiption : (+855) 23 684 1001

Emergency 24h : (+855) 23 684 1001

HOTLINE : (+855) 71 856 7777